ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានប្រាប់ក្រុមអ្នកកាសែតថា ក្រោយពីការស្តាប់ចម្លើយរបស់សកម្មជនសិទ្ធិមនុស្ស និងអតីតសកម្មជនសិទ្ធិមនុស្ស សមាគម អាដហុក សរុបចំនួន ៥នាក់ ចាប់ពីថ្ងៃទី២៧មេសា បន្តដល់ថ្ងៃទី២៨មេសារួចមក អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួនអ្នកទាំងនោះ កាលពីម៉ោង ៨ យប់ថ្ងៃទី២៨មេសា។ ក៏ប៉ុន្តែលោកឱមយ៉ិនទៀង បានបដិសេធមិនប្រាប់ពីបទចោទប្រកាន់សកម្មជនអង្គការសង្គមស៊ីវិលទាំងនោះទេ។
Share




