អាស៊ានសម្តែងការតក់ស្លុតចំពោះមីយ៉ាន់ម៉ាដែលបានកាត់ទោសប្រហារជីវិតសកម្មជនបក្សប្រឆាំង

Cambodia PM Hun Sen

Source: SPM Facebook Page

ក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយ កាលពីថ្ងៃទី២៦កក្កដា សមាគមអាស៊ាន បានបង្ហាញពីក្តីតក់ស្លុត និងសោកសៅយ៉ាងក្រៃលែង ចំពោះប្រទេសមីយ៉ាន់ម៉ា ដែលបានកាត់ទោសប្រហារជីវិតសកម្មជនបក្សប្រឆាំងមីយ៉ាន់ម៉ា ចំនួន ៤នាក់ បើទោះបីមានការស្នើសុំឱ្យពិចារណាឡើងវិញពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាសំណូមពរពីសំណាក់រដ្ឋសមាជិកអាស៊ានដទៃទៀតយ៉ាងណាក្តី។ អាស៊ាន បានចាត់ទុកថា នេះជាបញ្ហា ដែលអាស៊ាន យកចិត្តទុកដាក់យ៉ាងខ្លាំង។


សេចក្តីថ្លែងការណ៍បន្តថា ការអនុវត្តទោសប្រហារជីវិតនៅមីយ៉ាន់ម៉ា ដែល​បានធ្វើឡើង តែមួយសប្ដាហ៍ប៉ុណ្ណោះ​ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ គឺជាទង្វើមិនអាចអត់ឱនបាន និងធ្ងន់ធ្ងរណាស់ ពីព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសកិច្ចប្រឹងប្រែង​របស់​ប្រធានអាស៊ានក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ក្នុងការកសាងភាពជឿជាក់ និងទំនុកចិត្ត ដើម្បីឱ្យធ្វើមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សា។

ក្នុងនាមប្រធានអាស៊ាន កម្ពុជាបានប្រកាស លើកបន្ទរនូវសំឡេងដ៏លើសលុប ក្នុងមជ្ឈដ្ឋានអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ដែលជំរុញឱ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការជាក់ស្ដែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ឱ្យ​បានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service