ប្រធានរដ្ឋសភា លោកហេងសំរិន បានចុះហត្ថលេខាលើលិខិតចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ដោយទទួលស្គាល់លោកកឹម សុខា ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។
ការប្រកាសនេះមានន័យថា លោកកឹមសុខា ត្រូវជំនួសតំណែងលោក សម រង្ស៊ី ដែលត្រូវបានរដ្ឋសភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ បានសម្រេចលុបឈ្មោះចេញពីតំណាងរាស្ត្រ ដោយសារតែរឿងក្តីនៅតុលាការ។
ក្នុងលិខិតដដែលនោះ លោក ហេងសំរិន ប្រធានរដ្ឋសភា ក៏បានទទួលស្គាល់ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ដែលមានសមាសភាព ដូចតទៅ៖
១ លោកកឹមសុខា ប្រធាន
២-លោកយឹមសុវណ្ណ អនុប្រធាន និង
៣-លោកយ៉ែមបុញ្ញឫទ្ធិ អនុប្រធាន៕




