ចំនួនមនុស្សស្លាប់ពីការរញ្ជួយដីនៅអ៊ីតាលីបានកើនឡើងដល់ជាង២៥០នាក់ហើយ។ មានការព្រួយបារម្ភថា ចំនួននេះអាចនៅកើនឡើងបន្ថែមទៀត ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងតែធ្វើការស្វែងរកអ្នកនៅរស់រានមានជីវិតក្រោមគំនរបាក់បែកនៃទីក្រុងចំនួន៣ដែលត្រូវបំផ្លាញខ្ទេចខ្ទីរាបដូចដីនោះ។
រញ្ជួយដីកម្រិត៦.២ រ៉ិចទ័រ បានវាយប្រហារក្រុមសហគមន៍រស់នៅលើភ្នំ ភាគខាងកើត ចំងាយ១៤០គីឡូម៉ែត្រពីទីក្រុងរ៉ូម កាលពីថ្ងៃពុធ ខណៈពេលដែលមនុស្សកំពុងដេក ហើយបានបំផ្លាញផ្ទះអស់រាប់រយខ្នង។
មានជនរងគ្រោះជិត២០០នាក់បានស្លាប់នៅក្នុងក្រុង Amatrice ដែលពោរពេញទៅដោយអ្នកឈប់សំរាកលំហែរកាយ នៅមុនពេលពិធីបុណ្យម្ហូបអាហារខួបទី៥០ឆ្នាំដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ៕





