យ៉ាងហោចណាស់កងទ័ពកម្ពុជា៣នាក់ បានឆ្លងកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ

កម្ពុជា កំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ដល់អាជ្ញាធរ និងសមត្ថកិច្ច នៅខេត្តជាប់ព្រំដែនថៃ និងកងទ័ព។ Source: Meng Phalla
យ៉ាងហោចណាស់ មានកងទ័ពកម្ពុជា ៣នាក់ បានឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី៨ មកដល់ថ្ងៃទី១៧ ខែមីនា។ កងទ័ព ដែលឆ្លងកូវីដទាំង ៣នាក់នោះ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន។ ចំពោះបញ្ហាឆ្លងកូវីដដល់កងទ័ព ដែលបានចាក់វ៉ាក់សាំងរួចនេះ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ការចាក់វ៉ាក់សាំង មិនមានន័យថា មិនឆ្លងកូវិដ-១៩ នោះទេ តែវាបានការពារជំងឺនេះ មិនឲ្យវៃលុកធ្ងន់ធ្ងរខ្លាំង ដូចអ្នកមិនបានចាក់វ៉ាក់សាំង។ ម្យ៉ាងទៀត ករណីនេះ អាចគាត់ឆ្លងមុនពេលចាក់វ៉ាក់សាំង ក៏ថាបាន។
Share