យ៉ាងហោចមានខេត្តចំនួន ៤ រងគ្រោះដោយសារជំនន់ទឹកភ្លៀង

គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ យ៉ាងហោចណាស់ មានខេត្តចំនួន ៤ នៅក្នុងប្រទេសកម្ពុជា រងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត នៅបន្តហក់ឡើងខ្ពស់ ដែលនាំឱ្យប្រជាពលរដ្ឋមិនក្រោម ២០០០គ្រួសារទេ ត្រូវទឹកជន់លិចផ្ទះ ហើយមានផ្ទះមួយចំនួន ត្រូវបាក់ធ្លាក់ចូលក្នុងព្រែក ដោយសារតែទឹកហូរបុក និងត្រូវជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព។ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ។
Share