ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកបានប្រកាសផែនការបង្កើនកិច្ចសហប្រតិបត្តិការយោធា ដើម្បីឱ្យប្រទេសជាតិនានាអាចដឹកនាំអនាគត ប្រកបដោយស្ថិរភាពសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោក Richard Marles និងរដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong បានធ្វើដំណើរទៅទីក្រុង Washington D-C ដើម្បីជួបសមភាគីអាមេរិក ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអូស្ត្រាលី-អាមេរិក - AUSMIN ជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលលោកអាល់បានីឡើងកាន់អំណាច។
Share






