អូស្ត្រាលី​សម្តែង​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​ស្នើ​ឲ្យ​រំលាយ​គណបក្ស​សង្រ្គោះជាតិ

Australian Embassy in Phnom Penh

Australian Embassy in Phnom Penh Source: SBS Khmer

ស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ បានចេញសេចក្ដីថ្លែងការណ៍ ដោយបង្ហាញការព្រួយបារម្ភជុំវិញការវិវត្តនយោបាយកម្ពុជានាពេលថ្មីៗនេះ។


ស្ថានទូតអូស្រ្ដាលី បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា "សកម្មភាព​ថ្មី​បំផុត ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​បន្ត​ទៀត​។ 

ការឈានទៅ​រក​ការ​លុប​ចោល​គណបក្ស​ប្រឆាំង​ធំ​ចម្បង នឹង​ក្លាយ​ជា​ជំហាន​ថយ​ក្រោយ​មួយ​នៅ​ក្នុង​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ ព្រម​ទាំង​ជះ​ឥទ្ធិពល​ដល់​ការ​ទទួល​​បាន​ការ​បោះឆ្នោត​ជាតិ​ដែល​សេរី និង​យុត្តិធម៌ និង​មាន​តម្លាភាព នា​ខែ​កក្កដា ឆ្នាំ២០១៨ ខាងមុខ។


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now