អូស្ត្រាលីនឹងប្រគល់រូបចម្លាក់លោកេស្វរៈបែបសិល្បៈចម្ប៉ាឱ្យកម្ពុជាវិញ

The three ancient bronze sculptures to return back to Cambodia.jpg

រូបចម្លាក់បុរាណ ៣អង្គ ដែលមានចំណាស់រាប់រយឆ្នាំ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី ប្រគល់ឱ្យកម្ពុជាវិញ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ២ឆ្នាំ លើប្រភពដើម។ ប៉ុន្តែចម្លាក់ទាំង៣ នឹងរក្សាទុក សម្រាប់ការតាំងបង្ហាញ នៅអូស្ត្រាលីសិន មុនពេលដឹកមកកម្ពុជាវិញ។


វត្ថុបុរាណទាំង៣ សាងពីសំរឹទ្ធ ដែលតំណាងឱ្យព្រះលោកេស្វរៈនៃពុទ្ធសាសនា និងមានកេរ្តិ៍ដំណែលសិល្បៈនៃរាជាណាចក្រចម៉្បា ហើយត្រូវបានឆ្លាក់នៅចន្លោះសតវត្សទី៧ និងទី៨។ ពិធីធ្វើមាតុភូមិនិវត្តន៍ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដាកន្លងទៅ នៅវិចិត្រសាលជាតិរបស់អូស្ត្រាលី ក្នុងទីក្រុងកង់បេរ៉ា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា ចម្លាក់ទាំងនេះ មានដើមកំណើត នៅភូមិព្រះ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានសហគមន៍ជនជាតិចាមច្រើន កំពុងរស់នៅ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា អូស្ត្រាលី ព្រមប្រគល់ស្នាដៃសិល្បៈចាមទាំង ៣នោះវិញ បន្ទាប់ពីភាគីកម្ពុជា បានផ្តល់ភស្តុតាង និងព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងប្រភពដើមនៃចម្លាក់នេះ។


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now