ការផ្លាស់ប្តូរបែបបទទិដ្ឋាការនិងច្បាប់អន្តោប្រវេសន៍ក្នុងប្រទេសអូស្រ្តាលីចាប់ពីខែកក្កដា ២០២១

Thay-Horn Yim of Immigration Service update about Agriculture Visa. Source: Client Image
ជារៀងរាល់ឆ្នាំប្រទេសអូស្ត្រាលីបានធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍របស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រទេស។ ចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2021 ឆ្នាំហិរញ្ញវត្ថុថ្មីនេះ ចំណុចមួយចំនួនក្នុងចំណោមច្បាប់អន្តោប្រវេសន៍មានការកែប្រែ និងចូលជាធរមាន។ ការដំឡើងថ្លៃដាក់ពាក្យសុំចូលសញ្ជាតិ ព្រមទាំងការពន្លឿនពេលក្នុងការត្រួតពិនិត្យសំណុំឯកសារអ្នកដាក់ពាក្យសុំទិដ្ឋាការជនភៀសខ្លួន និងការការត្រៀមដាក់ឲ្យអនុវត្តន៍នូវនីតិវិធីនៃការដាក់ពាក្យសុំទិដ្ឋាការប្រភេទដៃគូនៅចុងឆ្នាំ នេះ គឺជាការកែប្រែសំខាន់ៗមួយចំនួន។ នេះបើតាមការគូសបញ្ជាក់របស់លោក យឹម ថៃហ៊ន ភ្នាក់ងារអន្តោប្រវេសន៍ និងជាសមាជិកវិទ្យាស្ថានអន្តោប្រវេសន៍អូស្ត្រាលី។ តទៅនេះសូមស្តាប់បទសម្ភាសន៍ទាំងស្រុងរវាងSBSខ្មែរ ជាមួយលោក យឹម ថៃហ៊ន ដូចតទៅ ៖
Share