ក្រសួងការបរទេសកម្ពុជា បានប្រកាសថា អូស្ដ្រាលីបានបញ្ជាក់អំពីការបន្តគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍនៅកម្ពុជា តាមរយៈផែនការវិនិយោគលើជំនួយសម្រាប់ឆ្នាំ២០២០-២០២៤ ដែលមានគោលដៅជំរុញ (១) សេវាសាធារណៈប្រកបដោយនិរន្ដរភាព និងបរិយាប័ន្ន (២) កំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ន និង (៣) ដំណើរការរៀបចំគោលនយោបាយសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
Share





