មានការភ័យខ្លាចថាមេរោគឆ្លង coronavirus អាចប៉ះពាល់ដល់មន្ទីរពេទ្យ និងមណ្ឌលមើលថែទាំចាស់ជរា ជំរុញឱ្យអាជ្ញាធរសុខាភិបាលអូស្ត្រាលីចាត់វិធានការដ៏រំជើបរំជួលថ្មីៗមួយចំនួន។ ពួកគេបានផ្លាស់ បុគ្គលិកពេទ្យរាប់សិបនាក់នៅឯមន្ទីរពេទ្យមួយនៅស៊ីដនី និងបុគ្គលិកនៅមណ្ឌលមើលថែទាំមនុស្សចាស់មួយកន្លែង ឲ្យនៅដាច់ឆ្ងាយពីគេ។ នៅឯមន្ទីរពេទ្យ North Ryde នៅភាគខាងលិចក្រុងស៊ីដនី បុគ្គលិកចំនួន ៤០ នាក់កំពុងស្ថិតក្នុងការស្នាក់នៅដាច់ឆ្ងាយពីគេ បន្ទាប់ពី បានទាក់ទងជាមួយវេជ្ជបណ្ឌិតមួយរូបដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ១៩ កាលពីដើមសប្តាហ៍នេះ។ ហើយនៅ Macquarie Park ក្បែរនោះ មនុស្ស ១១ នាក់ស្ថិតក្នុងការដាក់នៅដាច់ដោយឡែកពីគេផងដែរ បន្ទាប់ពីបុគ្គលិកម្នាក់បានធ្វើតេស្តឃើញវិជ្ជមាន។ សូមចុចសំឡេងស្តាប់ពីវិធានការថ្មីៗ ដែលអាជ្ញាធរអូស្រ្តាលីទើបតែចេញដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគនេះ។
Share





