អ្នកផលិតខ្សែភាពយន្តជនជាតិអូស្រ្តាលីដែលទទួលបានពានរង្វាន់ម្នាក់គឺលោក James Ricketson កំពុងតែរង់ចាំដីការបស់តុលាការកំពូលកម្ពុជាលើការប្តឹងឧទ្ធរណ៍របស់លោកសុំឲ្យមានការដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ ដែលនឹងត្រូវចេញនៅថ្ងៃទី១៧មករា។
លោក Ricketson ប្រឈមមុខនឹងការជាប់ឃុំមួយទសវត្សរ៍ ប្រសិនបើតុលាការរកឃើញថាលោកពិតជាមានកំហុសពីបទចារកម្មមែននោះ។
ក្រុមសកម្មជនសិទ្ធិមនុស្សនិងសមាជិកក្រុមគ្រួសារកំពុងតែស្វែងរកការគាំទ្រជាសាធារណៈដើម្បីឲ្យមានការដោះលែងរូបលោក។
Share






