ស្រី្តជនជាតិអូស្ត្រាលីជាជីដូនម្នាក់ ត្រូវបានតុលាការប្រទេសម៉ាឡេស៊ីចេញកាត់ទោសថា មិនមានកំហុសលើបទជួញដូរគ្រឿងញៀន។ អ្នកស្រី ម៉ារៀ អ៊ិចស្ពូសតូ ត្រូវបានធ្វើការចោទប្រកាន់ថា បានរត់ពន្ធគ្រឿងញៀន១គីឡូកន្លះឆ្លងកាត់អាកាសយានដ្ឋានគូឡា ឡាំពួរ។ ទោះជាយ៉ាងណាក្តី ព្រះរាជអាជ្ញាគឺនឹងដាក់ប្តឹងឧទ្ទរបន្ត។
Share





