គិលានុបដ្ឋាយិកាអូស្រ្តាលីម្នាក់ដែលជាប់ពន្ធធនាគារនៅក្នុងប្រទេសកម្ពុជាពីបទពាក់ព័ន្ធនឹងប្រតិបត្តិការណ៍ជួលគេពរពោះដោយខុសច្បាប់និយាយថានាងមានជំងឺមហារីក ហើយនាងបានប្តឹងឧទ្ធរណ៍សុំបន្ថយទោសដើម្បីទទួលការព្យាបាល។
អ្នកនាង Tammy Davis Charles ត្រូវបានអាជ្ញាធរចាប់ខ្លួននៅចុងឆ្នាំ២០១៦ បន្ទាប់ពីមានការហាមឃាត់មិនឲ្យមានការស៊ីឈ្នួលពរពោះកើតកូនក្នុងប្រទេសកម្ពុជា។
នាងត្រូវជាប់ពន្ធនាគាររយៈពេល១៨ខែ បន្ទាប់ពីតុលាការបានរកឃើញថានាងមានកំហុសក្នុងខែសីហាឆ្នាំ២០១៧។
អ្នកនាង Tammy Davis Charles ត្រូវជាប់ពន្ធនាគារមិនដល់៥ខែទៀតនោះទេ ប៉ុន្តែនាងនិយាយថា នាងមិនអាចរង់ចាំនៅក្នុងពន្ធនាគារប្រទេសកម្ពុជាទៀតបានឡើយ។
កាសែតភ្នំពេញប៉ុស្តិ៍រាយការណ៍ថា គិលានុបដ្ឋាយិកាដែលជាអ្នករស់នៅទីក្រុងម៉ែលប៊ិនរូបនេះ មានលិខិតបញ្ជាក់ថា ភ្នែកខាងឆ្វេងរបស់នាងមានជំងឺមហារីក ។
គេរំពឹងថា នឹងមានសេចក្តីសម្រេចលើការប្តឹងឧទ្ធរណ៍របស់នាងនៅថ្ងៃទី៨មករាខាងមុខនេះ៕





