ការប្រកួតកីឡា Tennis លំដាប់ពិភពលោក Australian Open នឹងប្រព្រឹត្តទៅនៅក្រុងម៉ែលប៊ិននាថ្ងៃទី១៦មករាខាងមុខនេះ។
Australian Open គឺការប្រកួត Grand Slam ដំបូងគេក្នុងចំណោមការប្រកួត Grand Slam ទាំង៤ទូទាំងសកលលោកប្រចាំឆ្នាំ ដែលតែងតែប្រារព្ធឡើងនៅពីរសប្តាហ៍ចុងក្រោយនៃខែមករាជារៀងរាល់ឆ្នាំក្នុងក្រុងម៉ែលប៊ិន ដែលទាក់ទាញភ្ញៀវទស្សនាមកពីគ្រប់ទិសទីទូទាំងពិភពលោក។
វាគឺជាការប្រកួតកីឡាតេនីសមួយក្នុងចំណោមការប្រកួតដ៏ធំជាងគេបំផុតក្នុងពិភពលោក ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អូស្រ្តាលីក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រមទាំងជាការប្រកួតមួយដែលផ្តល់កម្រៃយ៉ាងច្រើនដល់កីឡាករ។
The Australian Open ផ្តល់នឹងប្រាក់រង្វាន់ដែលជាប់កំណត់ត្រាគឺ៥០លានដុល្លារដល់អ្នកឈ្នះទាំងឡាយក្នុងឆ្នាំនេះ ពោលគឺកើនឡើង១៤%បើធៀបទៅនឹងព្រឹត្តិការណ៍កាលពីឆ្នាំ២០១៦។
អ្នកដែលចាញ់នៅក្នុងជុំទីមួយនឹងចុះចេញពីការប្រកួតជាមួយនឹងទឹកប្រាក់5ម៉ឺនដុល្លារ ខណៈដែលអ្នកដែលទទួលជ័យជំនះលើការប្រកួតទោល បុរសនិងស្ត្រីទទួលបានរង្វាន់ 3លាន៧សែនដុល្លារ។
ការប្រកួតកីឡា Australian Open លើកទី១០៥នេះ នឹងប្រព្រឹត្តិទៅនៅMelbourne Park ចាប់ពីថ្ងៃទី១៦ដល់២៩មករា៕






