អស់ពេល១០ឆ្នាំកន្លងមកហើយដែលអង្គការ Cambodia Vision ផ្តួចផ្តើមឡើងដោយពលរដ្ឋខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលីបានដឹកនាំក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់ វេជ្ជបណ្ឌិតជំនាញ និងក្រុមអ្នកស្ម័គ្រចិត្តពីប្រទេសអូស្រ្តាលីចុះទៅធ្វើការព្យាបាលនិងវះកាត់ភ្នែកឡើងបាយដោយឥតគិតថ្លៃជូនដល់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកស្ម័គ្រចិត្តដែលមានគ្នាប្រមាណជា៧០នាក់នេះ នឹងធ្វើដំណើរទៅដល់ប្រទេសកម្ពុជានៅដើមខែក្រោយនេះ ដើម្បីចាប់ផ្តើមដំណើរការចុះឈ្មោះនិងព្យាបាលចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ខែវិច្ឆិកានៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
អ្នកស្រីធីតាយ៉ង់ ដែលជាលេខាធិការនៃអង្គការ Cambodia Visionផ្តល់ជូននូវបទសម្ភាសន៍បន្ថែម។
Share





