គោលការណ៍សុខភាពថ្មីជំរុញឲ្យប្រជាជនអូស្រ្តាលីកាត់បន្ថយការសេពគ្រឿងស្រវឹង

Source: AAP
អាល់កុលគឺជាគ្រឿងញៀនដែលគេប្រើប្រាស់ច្រើនជាងគេបំផុតនៅក្នុងប្រទេសអូស្ត្រាលី ហើយវាក៏ជាផ្នែកមួយនៃការរស់នៅក្នុងសង្គម និងវប្បធម៌របស់ប្រទេសនេះផងដែរ។ ប៉ុន្តែការផឹកគ្រឿងស្រវឹង (អាល់កុល) ច្រើនពេកក៏ប្រឈមនឹងហានិភ័យផ្សេងៗផងដែរដូចជា ការស្លាប់មុនអាយុ ជំងឺរ៉ាំរ៉ៃ និងហានិភ័យក្នុងការរងរបួស។ ហេតុដូចនេះហើយបានជាក្រុមប្រឹក្សាស្រាវជ្រាវសុខភាព និងវេជ្ជសាស្ត្រជាតិធ្វើការកែប្រែនូវគោលការណ៍ណែនាំផ្នែកសុខភាពរបស់ខ្លួនទាក់ទងទៅនឹងការសេពគ្រឿងស្រវឹង។ តើគួរសេពគ្រឿងស្រវឹងក្នុងកម្រិតណាទើបមិនប៉ះពាល់ដល់សុខភាព?
Share


