រដ្ឋាភិបាលអូស្រ្តាលីនឹងធ្វើការត្រួតពិនិត្យឡើងវិញលើប្រព័ន្ធប្រាក់ចំណូលពេលចូលនិវត្តន៍

Source: SBS
រដ្ឋាភិបាលសហព័ន្ធនឹងធ្វើការត្រួតពិនិត្យឡើងវិញលើប្រាក់ឧបត្ថម្ភមនុស្សចាស់ កាតព្វកិច្ចក្នុងការបង់ថ្លៃប្រាក់សោធននិវត្ត និងការសន្សំប្រាក់ដោយស្ម័គ្រចិត្ត។ ខណៈដែលគណបក្សប្រឆាំងលើកឡើងថាខ្លួនមានការបារម្ភថាការត្រួតពិនិត្យឡើងវិញនេះនឹងធ្វើឲ្យមានការកាត់បន្ថយលើប្រាក់សោធននិវត្តន៍ ក្រុមអ្នកតស៊ូមតិសម្រាប់មនុស្សចាស់គាំទ្រលើសំណើរនេះ ប៉ុន្តែបានលើកឡើងថាមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាថាពលរដ្ឋអូស្ត្រាលី គ្រប់រូបអាចសម្រាកពេលចូលនិវត្តន៍ប្រកបដោយផាសុកភាព។
Share


