រដ្ឋាភិបាលអេហ្ស៊ីបនិយាយថា កងនាវាជើងទឹករបស់ខ្លួនបានរកឃើញសាកសពដែលនៅសែសសល់ កម្ទេចកម្ទីយន្តហោះ និង របស់របរផ្ទាល់ខ្លួនរបស់អ្នកដំណើរអណ្តែតនៅលើសមុទ្រមេឌីទែរ៉ាណេ។
អាជ្ញាធរនិយាយថា ទាំងនេះអះអាងបានថា យន្តហោះរបស់អាកាសចរណ៍ EgyptAir បានធ្លាក់ចុះទៅក្នុងសមុទ្រជាមួយនឹងអ្នកដំណើរ៦៦នាក់នៅក្នុងនោះ។
កងនាវាជើងទឹកបានកំពុងតែស្វែងរកនៅតំបន់មួយប្រមាណ២៩០គីឡូម៉ែត្រភាគខាងជើងនៃផែទីក្រុង Alexandria។
មិនមានសញ្ញាបញ្ជាក់ពីបំណែកធំដុំឬក៏សញ្ញាបញ្ជាក់ពីទីតាំងប្រអប់ខ្មៅ ឡើយ៕
Share




