Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ក្រសួងសាធារណការនិងដឹកជញ្ជូនដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនឈៀកឡានចល័ត

 Vehicle checking machine

ម៉ាស៊ីនឈៀករថយន្តចល័ត Source: Cambodia ministry of communication and transportation

ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬម៉ាស៊ីនឈៀកឡានចល័ត តម្លៃជាង៣០ម៉ឺនដុល្លារ ត្រូវបានក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាលើកដំបូងកាលពីព្រឹកថ្ងៃទី១១តុលា។ ម៉ាស៊ីនចល័តនោះអាចត្រួតពិនិត្យម្តងបានរថយន្តចំនួន២គ្រឿង។


Published

Updated

By Meng Phalla

Source: SBS



Share this with family and friends


ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬម៉ាស៊ីនឈៀកឡានចល័ត តម្លៃជាង៣០ម៉ឺនដុល្លារ ត្រូវបានក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាលើកដំបូងកាលពីព្រឹកថ្ងៃទី១១តុលា។ ម៉ាស៊ីនចល័តនោះអាចត្រួតពិនិត្យម្តងបានរថយន្តចំនួន២គ្រឿង។


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​ពី​គោលបំណង​នៃ​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​ចល័ត​នេះថា គឺ​ដើម្បី​បង្ខិត​សេវា​សាធារណៈ​ឲ្យ​កាន់​តែ​ជិត​ប្រជា​ពលរដ្ឋ បង្ក​ភាព​ងាយ​ស្រួល ចំណេញ​ពេល​វេលា កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​ចំណាយ​ផ្សេងៗ។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ នៃ​ម៉ាស៊ីន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​នេះ ដែល​ជា​ដំណោះ​ស្រាយ​មួយ ក្នុង​ការ​ជួយ​សម្រួល​ដល់​ប្រជាពល​រដ្ឋ ដែល​រស់​នៅ​បណ្តា​ខេត្ត​ឆ្ងាយៗ ដោយ​បាន​ចូល​រួម​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ មក​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​នៅ​រាជធានី​-ខេត្ត ដែល​មាន​មណ្ឌល​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត។ ម៉ាស៊ីន​នេះ នឹង​ចល័ត​ទៅ​គ្រប់ ២៥ខេត្ត-ក្រុង ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ អាច​យក​យានយន្ត​មក​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​បាន​គ្រប់ៗ​គ្នា នៅ​បណ្តា​ខេត្ត​របស់​គាត់​ផ្ទាល់​តែ​ម្តង។

ចំណែក​តម្លៃ​សេវាត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬតម្លៃ​ឈៀក​រថយន្ត​នេះ គឺ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​កំណត់​ទៅ​តាម​ប្រភេទ​យាន​យន្ត តម្លៃ​ចន្លោះ​ពី ៣ម៉ឺន​រៀល ដល់ ៦ម៉ឺន៦ពាន់រៀល៕

 

 


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now