មណ្ឌលលក់ទំនិញ និងទីតាំងថ្មីៗមួយចំនួនត្រូវបន្ថែមក្នុងបញ្ជីមានអ្នកវិជ្ជមានបានទៅកាន់

Chadstone Alışveriş Merkezi'ndeki kasapta başlayan salgın kırsal Victoria için pandeminin başından beri görülen en büyük tehlike haline geldi. Source: Chadstone
រដ្ឋវិកថូរៀមានការឆ្លងក្នុងសហគមន៍ចំនួនមួយករណីថ្មី និងឆ្លងពីរករណីផ្សេងទៀតលើអ្នកដំណើរដែលស្នាក់នៅដាច់ដោយឡែកនៅតាមសណ្ឋាគារ។ កាលពី 24ម៉ោងកន្លងទៅនេះ មានអ្នកធ្វើតេស្តសរុបជាង 37000នាក់។ បច្ចុប្បន្ននេះមានទីតាំងជាង 100 ហើយដែលអ្នកវិជ្ជមានកូវីដ 19 បានធ្វើដំណើរទៅកាន់ ហើយបានរៀបរាប់នៅក្នងបញ្ជី ដោយទីតាំងថ្មីៗដែលបានបន្ថែមក្នុងបញ្ជីនេះរួមមានទីតាំងដែលមានប្រជាប្រិយភាពមួយចំនួនដូចជាហាងទំនិញ Chadstone shopping Center, MCG និងភោជនីយដ្ឋានស្រីលង្កានៅទីក្រុងម៉ែលប៊ិន។ ការផ្ទុះជំងឺថ្មីនេះបានធ្វើឲ្យរដ្ឋាភិបាលរដ្ឋនេះស្នើឲ្យមានការពិនិត្យឡើងវិញលើគម្រោងត្រឡប់ទៅបំពេញការងារនៅការិយាល័យវិញ។ មន្ត្រីសាធារណៈត្រូវបានកំណត់ត្រូវត្រឡប់ទៅបំពេញការងារនៅការិយាល័យវិញក្នុងចំណុះ 25%នៅថ្ងៃចន្ទទី 11 មករាសប្តាហ៍ក្រោយនេះ ខណៈដែលការិយាល័យពាណិជ្ជកម្មត្រូវបានអនុញ្ញាតក្នុងកម្រិត 50%នៃចំណុះការិយាល័យ។ សូមពលរដ្ឋទៅធ្វើតេស្ត និងស្នាក់នៅផ្ទះរហូតទទួលបានលទ្ធផលអវិជ្ជមានប្រសិនបើបានទៅទស្សនាការប្រកួតកីឡានៅ MCG Zone 5 ថ្ងៃ 27 ធ្នូ 2020 ចាប់ពីម៉ោង 12.30 ទៅម៉ោង 3.30។
Share


