ប្រសិនបើអ្នកជាមាតាឬបិតាថ្មីថ្មោង អ្នកប្រហែលជាធ្លាប់បានឮពីការផ្លាស់ប្តូរអ័រមន ដែលហៅថា 'baby blues' - គឺជាអារម្មណ៍ដ៏លំបាកដែលជួបប្រទះដោយម្តាយថ្មោងថ្មី 4 នាក់ ក្នុងចំណោម 5 នាក់បន្ទាប់ពីសម្រាលកូនរួច។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ទឹកចិត្តក្រោយពេលសម្រាលគឺខុសគ្នា។ វាអាចប៉ះពាល់ដល់ទាំងលោកឪពុក ឬអ្នកម្តាយ និងមានរោគសញ្ញាធ្ងន់ធ្ងរខុសប្លែកគ្នា ហើយ រយៈពេលក៏ខុសគ្នាដែរ។ នៅក្នុងរបាយការណ៍ពន្យល់ពីអូស្រ្តាលី ឬAustralia Explained វគ្គនេះ យើងសិក្សា ពីសេវាកម្មនានាដែលមាននៅក្នុងប្រទេសអូស្ត្រាលី ដើម្បីជួយគាំទ្រ និងព្យាបាលដល់អ្នកដែលមានជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាលបុត្រ។
Key Points
- Postnatal depression lasts longer than 'baby blues' and presents with more severe symptoms.
- Up to 1 in 5 new mums and 1 in 10 new dads are affected by postnatal depression.
- Treatment can involve psychological therapy or antidepressant medication, and a supportive environment can help new parents access the help they need to recover.
សូមស្វែងរកជំនួយនៅពេលចាំបាច់៖
- សម្រាប់ជំនួយជាមួយនឹងការថប់បារម្ភ និងការធ្លាក់ទឹកចិត្តអំឡុងពេលមានផ្ទៃពោះ សូមទូរស័ព្ទទៅ PANDA (Perinatal Anxiety & Depression Australia)តាមរយៈលេខ1300 726 306 ឬចូលទៅកាន់គេហទំព័រpanda.org.au សម្រាប់ធនធានដែលបកប្រែជាង៤០ភាសា។
- សម្រាប់ជំនួយសុខភាពផ្លូវចិត្ត 24/7 សូមទូរស័ព្ទទៅ Beyond Blueតាមលេខ 1300 224 636 ឬចូលទៅកាន់គេហទំព័រ beyondblue.org.au។
- សម្រាប់ជំនួយគាំទ្រផ្លូវចិត្ត LGBTIQ+ សូមទាក់ទងទៅ QLife លេខ 1800 184 527 ឬចូលទៅកាន់៖ qlife.org.au.
- សម្រាប់ជំនួយផ្នែកវិបត្តិ 24/7 សូមទូរស័ព្ទទៅLifeline លេខ 13 11 14.
- សម្រាប់សេវាប្រឹក្សាតាមទូរសព្ទឬតាមអនឡាញ ដែលជួយជាពិសេសសម្រាប់បុរស សូមទាក់ទងទៅMensline លេខ 1300 78 99 78 or ចូលទៅកាន់៖ mensline.org.au៕
Share






