Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ដំណើរ​ការ​ប្រឡង​បាក់ឌុប​រយៈពេល​២ថ្ងៃ​នៅ​កម្ពុជា​បាន​បិទបញ្ចប់​ហើយ

Cambodian High school students

ដំណើរការប្រឡងបាក់ឌុប នៅកម្ពុជា រយៈពេល ២ថ្ងៃ នៅថ្ងៃទី៦-៧វិច្ឆិកា ឆ្នាំ២០២៣ គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្នុងនោះ បេក្ខជនអវត្តមានសរុប ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង ១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុបជាង ១៣ម៉ឺននាក់។ រយៈពេល ២ថ្ងៃនេះ ក៏មានបេក្ខជន មានបញ្ហាសុខភាព ៨៥ករណីផងដែរនិងមិនអាចបន្តការប្រឡង បានចំនួន ៥ករណី។


Published

By Meng Phalla

Source: SBS



Share this with family and friends


ដំណើរការប្រឡងបាក់ឌុប នៅកម្ពុជា រយៈពេល ២ថ្ងៃ នៅថ្ងៃទី៦-៧វិច្ឆិកា ឆ្នាំ២០២៣ គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្នុងនោះ បេក្ខជនអវត្តមានសរុប ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង ១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុបជាង ១៣ម៉ឺននាក់។ រយៈពេល ២ថ្ងៃនេះ ក៏មានបេក្ខជន មានបញ្ហាសុខភាព ៨៥ករណីផងដែរនិងមិនអាចបន្តការប្រឡង បានចំនួន ៥ករណី។


ក្រសួងអប់រំ បានប្រកាសថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីជានៅតាមបណ្ដាខេត្តមួយចំនួន មានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ ក្នុងបេក្ខជន បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គង មាន ១ករណីគត់។

ជារួម ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។

ប៉ុន្មាននាទីក្រោយបញ្ចប់ការប្រឡងបាក់ឌុប រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានប្រកាសថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប នាថ្ងៃទី៦-៧ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ។

លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានអំពាវនាវដល់បុគ្គលិកសិក្សា ដែលចូលរួមក្នុងដំណើរការកំណែ ក៏ដូចជា ដំណើរការស្រង់បូកពិន្ទុ បន្តអនុវត្តនូវតួនាទីភារកិច្ចឱ្យហ្មត់ចត់ ដើម្បីឱ្យការប្រឡង ធានាបាននូវគោលការណ៍ច្បាប់ តម្លាភាព និងលទ្ធផលទទួលយកបាន។

( សំឡេង )

ហឹបសំណៅកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង ត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ហើយត្រូវបញ្ជូនពីមណ្ឌលប្រឡងនានា តាមបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញ ដើម្បីបន្តដំណើរការកំណែ។

តាមការគ្រោងទុក លទ្ធផលប្រឡងបាក់ឌុប នឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now