ការសម្តែងសិល្បៈបង្សុកូលដែលស្តែងពីវប្បធម៌ខ្មែរបានប្រព្រឹត្តទៅយ៉ាងជោគជ័យកាលពីយប់ថ្ងៃសុក្រទី១៣ តុលាឆ្នាំ២០១៧នៅសាលមហោស្រពសិល្បៈ MelbourneArt Center ។
ភ្ញៀវជាតិនិងអន្តរជាតិប្រមាណជាមួយពាន់នាក់ដែលបានចូលរួមទស្សនានៅក្នុងការសម្តែងកាលនេះបានបង្ហាញនូវការគាំទ្រនិងសាទរយ៉ាងខ្លាំងចំពោះស្នាដៃដ៏អស្ចារ្យរបស់កូនខ្មែរយើងមួយនេះ។
ហើយនេះជាមតិយោបល់របស់ទស្សនិកជនដែលបានចូលរួមទស្សនាកម្មវិធីនេះ រួមទាំងលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជាក៏ស្ងើចសរសើរចំពោះស្នាដៃនេះផងដែរ។





