បេសកកម្មការទូតដឹកនាំដោយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ចុះទស្សនកិច្ចទីតាំងដែលទាហានថៃរាយបន្លាលួសនិងដាក់កង់ឡានព័ទ្ធផ្ទះ ភូមិ និងដីប្រជាពលរដ្ឋខ្មែរ នៅភូមិអូរបីជាន់ ខេត្តបន្ទាយមានជ័យ ថ្ងៃសុក្រ ទី២២ សីហា ២០២៥ (AKP via AP) Credit: APកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៥ ខែសីហា បានបញ្ជូនលិខិតប្រឆាំងតវ៉ាទៅកាន់ភាគីថៃ ចំពោះសកម្មភាពរបស់កងទ័ពថៃ ដែលបានបន្តរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា និងពង្រីកជម្លោះ ទៅក្នុងតំបន់ជនស៊ីវិល។ នោះគឺកងទ័ពថៃ បានបន្ត រំលោភដែនអធិបតេយ្យកម្ពុជា តាមរយៈការរាយបន្លាលួសព័ទ្ធផ្ទះ និងដីប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
កម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៥ ខែសីហា បានបញ្ជូនលិខិតប្រឆាំងតវ៉ាទៅកាន់ភាគីថៃ ចំពោះសកម្មភាពរបស់កងទ័ពថៃ ដែលបានបន្តរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា និងពង្រីកជម្លោះ ទៅក្នុងតំបន់ជនស៊ីវិល។ នោះគឺកងទ័ពថៃ បានបន្ត រំលោភដែនអធិបតេយ្យកម្ពុជា តាមរយៈការរាយបន្លាលួសព័ទ្ធផ្ទះ និងដីប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕