SKIP TO MAIN CONTENT

មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញ​ឱ្យ​រោងចក្រ​ផលិត​ស្រាបៀរប្រែក្លាយ​ជា​ផលិត​ភេសជ្ជៈជំនួសវិញ

Sok Siphanna.jpg
លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោកសាស្ត្រាចារ្យបណ្ឌិត សុក ស៊ីផាន់ណា ដែលសព្វថ្ងៃ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានជំរុញឱ្យរោងចក្រផលិតស្រាបៀរ នៅកម្ពុជា ប្រែក្លាយជារោងចក្រផលិតភេសជ្ជៈ ជំនួសស្រាបៀរ។ ការលើកឡើងដូច្នេះ ត្រូវបានអ្នកជំនាញខាងពាណិជ្ជកម្មសេដ្ឋកិច្ចជើងចាស់រូបនេះ បញ្ជាក់ថា ដើម្បីកុំឱ្យយុវជនកម្ពុជា ដែលមានអាយុត្រឹមតែ ៣០ឆ្នាំ ផឹកស្រាបៀរច្រើន នាំឱ្យកើតជំងឺទឹកនោមផ្អែម។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោកសាស្ត្រាចារ្យបណ្ឌិត សុក ស៊ីផាន់ណា ដែលសព្វថ្ងៃ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានជំរុញឱ្យរោងចក្រផលិតស្រាបៀរ នៅកម្ពុជា ប្រែក្លាយជារោងចក្រផលិតភេសជ្ជៈ ជំនួសស្រាបៀរ។ ការលើកឡើងដូច្នេះ ត្រូវបានអ្នកជំនាញខាងពាណិជ្ជកម្មសេដ្ឋកិច្ចជើងចាស់រូបនេះ បញ្ជាក់ថា ដើម្បីកុំឱ្យយុវជនកម្ពុជា ដែលមានអាយុត្រឹមតែ ៣០ឆ្នាំ ផឹកស្រាបៀរច្រើន នាំឱ្យកើតជំងឺទឹកនោមផ្អែម។


ក្នុងបាឋកថា ស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន លោកបណ្ឌិត សុក ស៊ីផាន់ណា បានលើកឡើងថា បើមួយៗ ផលិតតែស្រាបៀរ បន្តិចទៀត កូនយើងអាយុ ៣០ឆ្នាំ នោះនឹងកើតជំងឺទឹកនោមផ្អែមទាំងអស់គ្នា ហើយទោះជាបង្កើតមន្ទីរពេទ្យកាល់ម៉ែត្រ ៣ទៀត ក៏ទប់មិនជាប់ដែរ។

លោកបណ្ឌិត សុក ស៊ីផាន់ណា៖ ( សំឡេង )

យ៉ាងណាក៏ដោយ លោកបណ្ឌិត សុក ស៊ីផាន់ណា បានលើកឡើងថា ទោះបីជានៅកម្ពុជា បង្កើតរោងចក្រផលិតស្រាបៀរច្រើនហួសហេតុ តែការបង្កើតរោងចក្រទាំងនេះ ក៏ជាប្រភពមួយនៃការផ្តួចផ្តើមសមត្ថភាពផលិតសម្រាប់កម្ពុជាដែរ។ បើសិនជារោងចក្រទាំងនោះ ដែលសព្វថ្ងៃ ផលិតស្រា ប៉ុន្តែបើយើងបង្វែទិស ឬក៏ប្តូរផលិតកម្ម ទៅកែច្នៃ ផលិតទឹកផ្លែឈើ មានទឹកក្រូចពោធិ៍សាត់ ទឹកស្វាយ ទឹកល្ហុង ឬក៏ភេសជ្ជៈទឹកផ្លែឈើផ្សេងទៀត ដែលខ្មែរយើង មាន នោះ ក្រៅតែពីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក គឺផលិតផលភេសជ្ជៈទឹកផ្លែឈើទាំងនេះ ក៏អាចនាំចេញទៅក្រៅប្រទេសថែមទៀតផង៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now