អូស្ត្រាលីជាប្រទេសចំរុះជាតិសាសន៍ដែលមានប្រជាជននិយាយភាសាជាង៣០០ភាសា ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលមានពហុវប្បធម៌ច្រើនជាងគេនៅលើពិភពលោក។ ប៉ុន្តែអ្នកជំនាញព្រមានថា យើងអាចប្រឈមមុខនឹងវិបត្តិក្នុងការអប់រំភាសាបរទេសដោយសារតែផ្នត់គំណិតដែលយល់ឃើញថាចេះតែភាសាអង់គ្លេសតែមួយមុខគឺគ្រប់គ្រាន់ហើយ។
ទិន្នន័យកាលពីខែមីនាឆ្នាំ២០១៦របស់ការិយាល័យស្ថិតិអូស្រ្តាលីដែលហៅកាត់ថាABS បង្ហាញថា ២៨%នៃចំនួនពលរដ្ឋអូស្រ្តាលីកើតនៅបរទេស។ មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋវ័យក្មេងអូស្រ្តាលីកំពុងតែបាត់បង់ចំណាប់អារម្មណ៍ក្នុងការរៀនភាសាបរទេស។ ចំនួនសិស្សថ្នាក់ទី១២ដែលរៀនភាសាបរទេសបានធ្លាក់ចុះគួរឲ្យចាប់អារម្មន៍ពី៤០%នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ មកនៅត្រឹមតែ១២%តែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។
Share
