ជីវប្រវត្តិ​និង​ព្រះ​រាជ​ទាន​គោរមងា “សម្តេចវិបុលបញ្ញា សុខ អាន”

Deputy Prime Minister Sok An

Deputy Prime Minister Sok An Source: Stan Honda-Getty Images

ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោកឧបនាយករដ្ឋមន្ត្រី សុខអាន បានផ្តល់ព័ត៌មានមកថា ពេលនេះ លោកបានសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ឯក្រៅប្រទេស។


បើ​តាម​ឯកសារជីវប្រវត្តិ​ ដែលបានចុះផ្សាយនៅ​ក្នុង​គេហទំព័រ​ទីស្ដីការ​គណៈ​រដ្ឋ​មន្រ្តី​បង្ហាញថា លោក​ សុខ អាន ​កើត​នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៥០ នៅភូមិកំពង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ។

លោក​ សុខ អាន បានរៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី​ អាយ អាន្នី មាន​កូន​ស្រី​ម្នាក់ និងកូន​ប្រុស​បួន​នាក់។ ​

​ចាប់​ពី​ឆ្នាំ​១៩៩៨​ រហូត​ដល់​សព្វ​ថ្ងៃ លោក​ សុខ អាន ​​ជា​រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី។​ លោក​ សុខ អាន ក៏​ជាសមាជិក​រដ្ឋសភា ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ ចាប់តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​បច្ចុប្បន្ន។

ពីឆ្នាំ១៩៩២ ដល់ឆ្នាំ​១៩៩៨ លោក​ សុខអាន ជា​សហរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដី​ការ​គណៈរដ្ឋមន្ដ្រី។​

កាលពីឆ្នាំ​១៩៩១ លោក សុខអាន ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ តំណាង​គណបក្សប្រជាជន​កម្ពុជា និងជា​ប្រធាន​ខុទ្ទកាល័យ​កណ្ដាល​នៃគណៈកម្មាធិការ​មជ្ឈឹមបក្ស គណបក្សប្រជាជន ព្រមទាំងជា​អនុ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ។

កាលពី​ឆ្នាំ​១៩៨៨ លោក​សុខអាន ជា​អនុ​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​។ ចំណែកនៅឆ្នាំ១៩៨៥លោក​ សុខអាន​ ធ្វើជា​ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា។ នៅឆ្នាំ​១៩៨៣ លោក​ សុខអាន ជា​អគ្គលេខាធិការ នៃគណៈ​កម្មាធិការ​សន្ដិភាព​ជាតិកម្ពុជា។

កាលពីឆ្នាំ១៩៨១ លោក​ សុខអាន ជា​អគ្គលេខាធិការ នៃក្រសួង​ការ​បរទេស និងជា​ប្រធាន​ខុទ្ទកាល័យផ្ទាល់​របស់​លោក​ ហ៊ុន សែន ដែល​កាល​ណោះ ជារដ្ឋមន្ត្រី ​នៅ​ក្រសួងការ​បរទេស​៕ 


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service