ព្រះតេជគុណ សឿ ហេង ព្រឹទ្ធបុរសរង នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា ការចេញវស្សា ពេលនេះ មិនមែនជាពេល ដែលព្រះសង្ឃសម្រាកលំហែកាយទេ ប៉ុន្តែគឺជាពេលចុះប្រឡូកការងារ ពោលគឺជាពេលដែលព្រះសង្ឃ យកចំណេះដឹង ដែលព្រះអង្គ បានសិក្សាក្នុងពេលចូលវស្សា ទៅបង្ហាត់ប្រៀនប្រៀនប្រដៅដល់ពុទ្ធបរិស័ទ ឱ្យបានជ្រួតជ្រាប និងប្រតិបត្តិ ដើម្បីជាប្រយោជន៍។
អត្ថន័យនៃពិធីបុណ្យចេញវស្សា

ព្រះតេជគុណ សឿ ហេង ព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ Source: Meng Phalla
នៅថ្ងៃទី២៥ ខែតុលានេះ ត្រូវនឹងថ្ងៃ១រោច ខែអស្សុជ គឺជាថ្ងៃ ដែលព្រះសង្ឃ ចេញព្រះវស្សា បន្ទាប់ពីព្រះសង្ឃ បានគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែរួចមក។
Share