ខណៈដែលពិភពលោក ជួបប្រទះនូវជំងឺកូវីដ ១៩ នាំឲ្យការដឹកជញ្ជូនតាមផ្លូវអាកាស ស្ទើរតែគ្រប់ប្រទេស បានជួបប្រទះបញ្ហា ហើយក្នុងនោះ កម្ពុជា ក៏រងគ្រោះធ្ងន់ធ្ងរដែរ។ មកដល់ដើមខែមេសានេះ ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា បានធ្លាក់ចុះដល់ទៅ ៩០ភាគរយ។ នេះបើតាមលោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។
Share





