កម្ពុជា-ទួរគី ស្វែង​រក​ការ​បង្កើន​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​លើ​ផ្នែក​សេដ្ឋកិច្ច

Cambodia Foreign Minister Prak Sokhon and Turkey Ambassador

Cambodia Foreign Minister Prak Sokhon and Turkey Ambassador Source: Facebook

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានស្នើឲ្យមានកិច្ចប្រជុំជាមួយក្រសួងការបរទេសទួរគី ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការទ្វេភាគីលើផ្នែកសេដ្ឋកិច្ច។


កម្ពុជា​មាន​គម្រោង​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះ​នយោបាយ​រវាង​ក្រសួង​ការ​បរទេសកម្ពុជា និង​ទួរគី នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ២០១៨។

បន្ទាប់មក នឹង​មាន​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ទួរគី មុន​ពេល​នាយក​រដ្ឋមន្ត្រី​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ទួរគី​ ក្នុង​ឆ្នាំ​២០១៨​នេះ។

មកដល់បច្ចុប្បន្ន កម្ពុជា និងទួរគី មានកិច្ចព្រមព្រៀងមួយចំនួន កំពុងអនុវត្តជាមួយគ្នា ដូចជា កិច្ចព្រមព្រៀងសេវាកម្ម អាកាសចរណ៍​ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទុន និងកិច្ចព្រមព្រៀង ស្តីពីវិស័យទេសចរណ៍។

ប្រទេសទាំងពីរ ក៏បាន​សន្យារួមគ្នាថា នឹងបង្កើន​ទំហំ​ពាណិជ្ជកម្ម ដល់ ៥០០លានដុល្លារ នៅឆ្នាំ២០២០  ហើយ​កម្ពុជាក៏កំពុងស្នើ​ឲ្យប្រទេសទួរគី ជួយទិញអង្ករ និងបើក​ជើងហោះហើរត្រង់ពីទួរគី មកកាន់កម្ពុជា​ ដើម្បី​​ទាក់ទាញ​កំណើនភ្ញៀវទេសចរ នៅកម្ពុជា​​៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service