Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កម្ពុជា​រៀបចំពិព័រណ៍សៀវភៅ​ប្រចាំឆ្នាំ ចាប់​ពីថ្ងៃ​ទី១៤ ដល់ ១៧ ខែធ្នូ​ ឆ្នាំ២០២៣

Book Fair at Koh Pich 14-17 December 2023.jpg

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ នៅកោះពេជ្រ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣

ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ រយៈពេល ៤ថ្ងៃ បានចាប់ផ្តើមហើយ នៅថ្ងៃទី១៤ធ្នូ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។


Published

By Meng Phalla

Source: SBS


Share this with family and friends


ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ រយៈពេល ៤ថ្ងៃ បានចាប់ផ្តើមហើយ នៅថ្ងៃទី១៤ធ្នូ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។


ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ នេះ រៀបចំឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ក្នុងរាជធានីភ្នំពេញ មានស្តង់ពិព័រណ៍សៀវភៅ ប្រមាណ ៣០០ស្តង់ ដាក់បង្ហាញសៀវភៅជាច្រើនម៉ឺនក្បាល។

លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្តីរំពឹងថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ នឹងក្លាយទៅជាជម្រុកវប្បធម៌មួយ សម្រាប់ការលើកកម្ពស់ការតែងនិពន្ធក្នុងយុគសម័យថ្មី គឺយុគសម័យបច្ចេកវិទ្យា។

ការបង្ហាញក្តីរំពឹងបែបនេះ បានឡើងក្នុងពិធីបើកពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ រយៈពេល ៤ថ្ងៃ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» នៅតំបន់កោះពេជ្រ នាព្រឹកថ្ងៃទី១៤ ខែធ្នូ។

លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបន្ថែមថា គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺបណ្ដុះការអានពីក្មេង ដោយក្រសួង បានសហការជាមួយដៃគូជាច្រើន បានរៀបចំកញ្ចប់អំណានដំបូង។

ក្រុមអ្នករៀបចំពិព័រណ៍សៀវភៅរយៈពេល ៤ថ្ងៃនេះ រំពឹងថា នឹងមានអ្នកចូលរួមច្រើន ដូចមុនជំងឺកូវីដ១៩ ឆ្លងរាតត្បាត ប្រមាណជាជាង ១០ម៉ឺននាក់៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now