Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE starting June 12 2026

ប្រធាននាយកដ្ឋានសត្វព្រៃនៃរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវអាមេរិកចាប់ខ្លួនពីបទរត់ពន្ធសត្វស្វាក្តាម

Monkey trafficking.jpg

ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់ប្រទេសកម្ពុជា ត្រូវបានឃាត់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា អំឡុងពេលលោក កំពុងរង់ចាំ បន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES ( សាយកេស ) នៅប្រទេសប៉ាណាម៉ា។ លោក គ្រី ម៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ពីកម្ពុជា ទៅសហរដ្ឋអាមេរិក។


Published

By Meng Phalla

Source: SBS



Share this with family and friends


ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់ប្រទេសកម្ពុជា ត្រូវបានឃាត់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា អំឡុងពេលលោក កំពុងរង់ចាំ បន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES ( សាយកេស ) នៅប្រទេសប៉ាណាម៉ា។ លោក គ្រី ម៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ពីកម្ពុជា ទៅសហរដ្ឋអាមេរិក។


ក៏ប៉ុន្តែនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់ប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសពីការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដែលបានឃាត់ខ្លួន លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ។

ក្រសួងកសិកម្ម លើកឡើងថា ការចោទប្រកាន់របស់អាមេរិកនេះ ជារឿងដ៏គួរឱ្យហួសចិត្តជាទីបំផុត ព្រោះនៅកម្ពុជា សត្វស្វាក្តាម ជាប្រភេទសត្វសម្បូរ និងមានវត្តមាននៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិ ទាំងក្នុងតំបន់ជាយក្រុង និងទីក្រុង ដូចជា នៅរមណីយដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ជាដើម។

ក្រសួងកសិកម្ម បញ្ជាក់ថា សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥ មកម្លេះ ហើយត្រូវបាននាំចេញ សម្រាប់គោលដៅវេជ្ជសាស្ត្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមទាំងនេះ មិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។ ចំណែកកសិដ្ឋាន ដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបានការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វា មិនឱ្យផុតពូជនោះឡើយ។

ក្រសួងកសិកម្ម ក៏បានលើកឡើងថា សមត្ថកិច្ចគ្រប់គ្រងសាយកេសកម្ពុជា បានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុន ដែលប្រកបអាជីវកម្ម នាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។

ក្រសួងកសិកម្ម ក៏បានកត់សម្គាល់ថា ការឃាត់ខ្លួនមន្ត្រីកម្ពុជា ក្នុងពេលកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វ និងរុក្ខជាតិជិតផុតពូជ នៅឯវេទិកាអង្គការសហប្រជាជាតិនេះ គឺធ្វើឡើង ខណៈពេលដែលប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក កំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ ករណីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុញ្ញាអន្តរជាតិ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now