ក្នុងពិធីបិទសនិ្នបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅក្រសួងមហាផ្ទៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា នៅពេលខាងមុខ នៅតាមបន្ទាត់ព្រំដែន នឹងមានក្រុមចម្រុះ ដែលធ្វើការបង្រ្កាបទៅលើបញ្ហាគ្រឿងញៀន និងការជួញដូរមនុស្ស ឱ្យកាន់តែមានប្រសិទ្ធិភាព ដោយនៅតាមបណ្តាខេត្តព្រំដែន នឹងមានបន្ថែមសុនខ ២ក្បាល ដើម្បីហិតគ្រឿងញៀន និងទប់ស្កាត់ការជួញដូរមនុស្ស។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
Share





