In this photo released by Agence Kampuchea Press (AKP), Chinese Foreign Minister Wang Yi, left, Cambodian Prime Minister Hun Manet, center, and Chinese Defense Minister Dong Jun pose prior to a meeting at Peace Palace in Phnom Penh, Cambodia, Wednesday, April 22, 2026. Credit: Agence Kampuchea Press via AP/AAP Image
កិច្ចប្រជុំ លើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន បានធ្វើឡើង កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេសកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំដោយបិទទ្វារនេះ ចិន បានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិកម្ពុជា ទាំងដែនទឹក ដែនគោក និងដែនអាកាស។ នេះបើតាមលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំ។
កិច្ចប្រជុំ លើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន បានធ្វើឡើង កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេសកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំដោយបិទទ្វារនេះ ចិន បានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិកម្ពុជា ទាំងដែនទឹក ដែនគោក និងដែនអាកាស។ នេះបើតាមលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំ។ 🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕