SKIP TO MAIN CONTENT

កម្ពុជា​សំដែងការ​ព្រួយបារម្ភចំពោះ​ការ​បាញ់​កាំជ្រួចមីស៊ីល​ផ្លោងរបស់​កូរ៉េខាង​ជើង

An undated file photo released by the North Korean Central News Agency (KCNA)
An undated file photo released by the North Korean Central News Agency (KCNA) Source: AAP

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយលើកឡើងថា កម្ពុជាសំដែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយលើកឡើងថា កម្ពុជាសំដែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។


សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បញ្ជាក់ថា «កម្ពុជាសូមសម្តែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលជាការរំលោភមួយទៀត លើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដែលអាចបង្កអោយមានភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។

ក្រសួងការបរទេសកម្ពុជា ក៏បានអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង អនុវត្តឱ្យបានពេញលេញនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ រក្សាភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចា ៦ភាគីឡើងវិញ ដែលអាចនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ ដែលពេញលេញ អាចផ្ទៀងផ្ទាត់បាន មិនអាចវិលត្រឡប់ថយក្រោយ និងដោយសន្តិវិធី»។

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ ទី៤ ខែកញ្ញា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះរំលងប្រទេសជប៉ុន នៅភាគខាងជើង ហើយធ្លាក់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែកាំជ្រួចមីស៊ីលនោះ មិនទាន់មានរបាយការណ៍ពីគ្រោះថ្នាក់ដល់មនុស្សនៅឡើយទេ។ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងនេះ ត្រូវបានបញ្ជាក់ដោយជប៉ុន និងកូរ៉េខាងត្បូង៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now