SKIP TO MAIN CONTENT

កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៦៣ ក្នុងចំណោមប្រទេសចំនួន ១៨២ ដែលមានអំពើពុករលួយ

Cambodia Anti-Corruption Unit.jpg
អង្គភាពប្រឆាំងអំពើពុករលួយ (ACU)

របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (CPI )ចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា នៅឆ្នាំ២០២៥ កន្លងមក កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី១៦៣ ក្នុងចំណោមប្រទេសចំនួន១៨២ ដែលមានអំពើពុករលួយ។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (CPI )ចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា នៅឆ្នាំ២០២៥ កន្លងមក កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី១៦៣ ក្នុងចំណោមប្រទេសចំនួន១៨២ ដែលមានអំពើពុករលួយ។


ចំណាត់ថ្នាក់នេះ បង្ហាញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជា កាន់តែធ្ងន់ធ្ងរខ្លាំងជាងមុន ព្រោះកាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជាឈរនៅលេខរៀងទី១៥៨ ក្នុងចំណោម ១៨០ប្រទេស។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានច្រានចោល និងចាត់ទុករបាយការណ៍នេះថា មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ដែលកើតមាននៅកម្ពុជា នាពេលបច្ចុប្បន្នឡើយ។

ចំណែកលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ចំណាត់ថ្នាក់ ដែលគេចុះបញ្ជីនោះ វាមានរបៀបវារៈរបស់គេមួយ។ រីឯកម្ពុជាខ្លួនឯង ក៏ត្រូវមានរបៀបវារៈកំណែទម្រង់ឱ្យជាក់ស្ដែង ឱ្យប្រាកដនិយម និងឱ្យលើសពីក្រដាស។

🎧ស្តាប់​ផតខាស្តិ៍​ដទៃ​ទៀត​ជាភាសាខ្មែរ - Click here for more podcast in Khmer៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now