តុលាការចោទប្រកាន់លោក សម រង្ស៉ី និងគូកន ពីបទ«រួមគំនិតក្បត់» និងបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

Self-exiled former Cambodian opposition leader Sam Rainsy speaks to journalists after landing at Kuala Lumpur. Source: AAP
កាលពីថ្ងៃទី៧ ខែតុលា តុលាការសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ករណីថ្មីទៀត លើលោក សម រង្ស៉ី លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និងគូកន ពីបទ «រួមគំនិតក្បត់» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញផ្សាយ កាលពីយប់ថ្ងៃទី៧ ខែតុលា។
Share