Source: Meng Phallaគិតត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ យ៉ាងហោចណាស់ មានអតីតថ្នាក់ដឹកនាំកំពូល និងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន ៣៣នាក់ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ និងតុលាការតាមបណ្តាខេត្តនានា នៅប្រទេសកម្ពុជា បានចោទប្រកាន់ និងចេញដីកាចាប់ខ្លួន ពីបទ "ឧបឃាត" និងបទ "រួមគំនិតក្បត់" ពាក់ព័ន្ធនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាផែនការផ្តួលរំលំរាជរដ្ឋាភិបាល តាមការប្រកាសរបស់លោក សម រង្ស៊ី ដែលថា នឹងវិលត្រឡប់ចូលប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខនេះ ហើយលោកបានអំពាវនាវឲ្យអ្នកគាំទ្រលោក ទៅទទួលរូបលោកនៅព្រលានយន្តហោះភ្នំពេញ។ ក្នុងនោះ គិតត្រឹមថ្ងៃទី០៨ ខែតុលា គឺមានមនុស្ស ៣នាក់ហើយ ត្រូវបានប៉ូលិស ចាប់ឃុំខ្លួន។
គិតត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ យ៉ាងហោចណាស់ មានអតីតថ្នាក់ដឹកនាំកំពូល និងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន ៣៣នាក់ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ និងតុលាការតាមបណ្តាខេត្តនានា នៅប្រទេសកម្ពុជា បានចោទប្រកាន់ និងចេញដីកាចាប់ខ្លួន ពីបទ "ឧបឃាត" និងបទ "រួមគំនិតក្បត់" ពាក់ព័ន្ធនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាផែនការផ្តួលរំលំរាជរដ្ឋាភិបាល តាមការប្រកាសរបស់លោក សម រង្ស៊ី ដែលថា នឹងវិលត្រឡប់ចូលប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខនេះ ហើយលោកបានអំពាវនាវឲ្យអ្នកគាំទ្រលោក ទៅទទួលរូបលោកនៅព្រលានយន្តហោះភ្នំពេញ។ ក្នុងនោះ គិតត្រឹមថ្ងៃទី០៨ ខែតុលា គឺមានមនុស្ស ៣នាក់ហើយ ត្រូវបានប៉ូលិស ចាប់ឃុំខ្លួន។