Source: Meng Phallaក្រសួងសុខាភិបាល បានប្រកាសថា នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា មានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១០៥នាក់។ ចំនួននេះ ជាចំនួនដ៏ច្រើន ពុំធ្លាប់មានកន្លងមកឡើយ។ ក្នុងសារជាសំឡេងនៅយប់ថ្ងៃទី១៦ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតែងតាំងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដើម្បីទទួលបន្ទុកគ្រប់គ្រង និងដឹកនាំការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាល បានប្រកាសថា នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា មានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១០៥នាក់។ ចំនួននេះ ជាចំនួនដ៏ច្រើន ពុំធ្លាប់មានកន្លងមកឡើយ។ ក្នុងសារជាសំឡេងនៅយប់ថ្ងៃទី១៦ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតែងតាំងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដើម្បីទទួលបន្ទុកគ្រប់គ្រង និងដឹកនាំការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។