កម្ពុជាសម្រេចដកចេញកាតព្វកិច្ច ពាក់ម៉ាស់ និងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នៅក្នុងពិធីជួបជុំ មានមនុស្សច្រើន

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព កម្ពស់ ៤ជាន់ នៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀត ពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដកចេញនូវកាតព្វកិច្ច សម្រាប់ពាក់ម៉ាស់ និងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ក្នុងពិធីជួបជុំមនុស្សច្រើន ជាពិសេសកម្មវិធីជួបជុំរបស់លោកនាយករដ្ឋមន្ត្រី ក្នុងពិធីចែកសញ្ញាបត្រ និងពិធីសម្ពោធសមិទ្ធផលនានា។ ក៏ប៉ុន្ដែលោក ហ៊ុន សែន បានប្រកាសថា បើប្រជាពលរដ្ឋយល់ថា មិនស្រួលខ្លួន អាចប៉ះពាល់ដល់អ្នកដទៃ គឺអាចពាក់ម៉ាស់បានជាធម្មតា។
Share