កម្ពុជាសម្រេចផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

Pchumben during Covid-19 pandemic in Cambodia

Source: Meng Phalla

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេចទាំងយប់ កាលពីកណ្តាលអាធ្រាត្រ ថ្ងៃទី២៣ ខែកញ្ញា ឈានចូលថ្ងៃទី២៤ ខែកញ្ញា សម្រេច ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។


ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច ៣ចំណុច រួមមាន៖ ១- ផ្អាក​ការ​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​បិណ្ឌ​៤ រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ។ ២- គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ធ្វើការ​សម្របសម្រួល​ជាមួយ​យន្តការ ដែល​មានការ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ដល់​ការ​នាំ​យក​ចង្ហាន់ និង​ទេយ្យវត្ថុ​ចាំបាច់​នានា ប្រគេន​ដល់​ព្រះសង្ឃ នៅ​តាម​បណ្តា​វត្ត​អារាម​នានា ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​ដែនដី​របស់​ខ្លួន។ ៣- រក្សា​ការ​ឈប់​សម្រាក​រយៈពេល​ ៣​ថ្ងៃ សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ត្រូវ​បាន​កំណត់ ​ដោយ​អនុក្រឹត្យ​លេខ​១៣១ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្តី​ពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២១។


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service