អគ្គនាយកដ្ឋានអន្តោប្រវេសន៍​បដិសេធគេហទំព័រ​អនឡាញ​ដែល​រដ្ឋាភិបាល​មិនទទួលស្គាល់

Phnom Penh International airport.jpg

អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធនូវគេហទំព័រ Cambodia-e-arrival.online ដែលមិនមែនជាគេហទំព័រស្របច្បាប់ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ឬដែលត្រូវធ្វើឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធអេឡិចត្រូនិចសលាកបត្រចូលប្រទេសកម្ពុជានោះឡើយ។


ក្នុងសេចក្តីប្រកាស ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិ សូមប្រើប្រាស់តំណភ្ជាប់ទៅកាន់គេហទំព័រ «www.arrival.gov.kh» ឬកម្មវិធី «Cambodia e-Arrival» ដែលជាគេហទំព័រផ្លូវការ និងជាកម្មវិធី ដែលបានកំណត់ ដោយរាជរដ្ឋាភិបាលកម្ពុជា ជាប្រព័ន្ធអេឡិចត្រូនិចសលាកបត្រ ចូលប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានគូសបញ្ជាក់បន្ថែមថា សម្រាប់ការបំពេញក្នុងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលប្រទេសកម្ពុជា តាមរយៈគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival» ពុំតម្រូវឱ្យមានបង់ថ្លៃសេវានោះទេ លើកលែងតែថ្លៃអាករទិដ្ឋាការប៉ុណ្ណោះ។

តាមសេចក្តីប្រកាស ករណីមានការសង្ស័យ ឬភាពមិនប្រក្រតីណាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសឱ្យសាធារណជន ទាក់ទងមកលេខទូរសព្ទ Hotline គេទំព័រ Page Facebook និងបណ្តាញទំនាក់ទំនងសង្គមនានារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដោយផ្ទាល់។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានប្រកាសសំណូមពរដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនានា៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service