SKIP TO MAIN CONTENT

កម្ពុជាត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ

Immigration Pass at Sihanoukville airport.jpg
ប៉ុស្ដិ៍នគរបាលអាកាសយានដ្ឋានខេត្តព្រះសីហនុ

ក្រសួងមហាផ្ទៃ បានប្រកាសថា ក្រោមគំនិតផ្ដួចផ្ដើម និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្ដិ៍នគរបាលអាកាសយានដ្ឋានខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងដាក់ឱ្យដំណើរការ នាពេលខាងមុខនេះ។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

ក្រសួងមហាផ្ទៃ បានប្រកាសថា ក្រោមគំនិតផ្ដួចផ្ដើម និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្ដិ៍នគរបាលអាកាសយានដ្ឋានខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងដាក់ឱ្យដំណើរការ នាពេលខាងមុខនេះ។


ប្រព័ន្ធ Cambodia e-Arrival នឹងត្រូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជាអង្គភាពសមត្ថកិច្ច ទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការជំនាញនេះ។

ក្រសួងមហាផ្ទៃ ប្រកាសថា ការដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលជូនអ្នកដំណើរគ្រប់រូប ដែលចូលមកកាន់ប្រទេសកម្ពុជា ទទួលបានភាពងាយស្រួល ក្នុងការបំពេញបែបបទទុកជាមុន ក្នុងទម្រង់អេឡិចត្រូនិចរួមគ្នាតែម្តង។

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា បែបបទទាំងនោះ មានដូចជា ព័ត៌មានសម្រាប់ស្នើសុំទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) សលាកបត្រអន្តោប្រវេសន៍ ការប្រកាសព័ត៌មានគយ និងសុខាភិបាល ជាដើម៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now