Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

រដ្ឋាភិបាលកម្ពុជា ត្រៀម​ថវិក ១៣០លានដុល្លារ​អាម៉េរិក សម្រាប់​ចេញខាត​ថ្លៃ​អគ្គិសនី​ឆ្នាំ​២០២៣

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល.jpg

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា សម្រាប់ខាតទៅលើការប្រើប្រាស់អគ្គិសនី នៅឆ្នាំ២០២៣នេះ ប្រមាណ ១៣០លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសដើម្បីជួយដល់វិស័យសំខាន់ៗមួយចំនួន។


Published

By Meng Phalla

Source: SBS


Share this with family and friends


លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា សម្រាប់ខាតទៅលើការប្រើប្រាស់អគ្គិសនី នៅឆ្នាំ២០២៣នេះ ប្រមាណ ១៣០លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសដើម្បីជួយដល់វិស័យសំខាន់ៗមួយចំនួន។


នៅក្នុងវេទិកាពិភាក្សា ស្តីពី គោលនយោបាយរ៉ែ និងថាមពល នៅកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ សុខា ភ្នំពេញ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានប្រកាសយ៉ាងដូច្នេះថា៖ ( សំឡេង )

លោករដ្ឋមន្ត្រី បានបន្ថែមថា កន្លងទៅ រាជរដ្ឋាភិបាល បានប្រកាសពីចុះថ្លៃអគ្គិសនីពិសេស ដល់វិស័យកសិកម្ម ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ជាពិសេសការបូមទឹក នៅពេលយប់ ដែលមានតម្លៃ ក្នុងអត្រា ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។

លោករដ្ឋមន្ត្រី កែវ រតនៈ ដែលជាអតីតអគ្គនាយកក្រុមហ៊ុនអគ្គិសនីកម្ពុជា EDC ក៏បានបន្ថែមថា សម្រាប់វិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តការបញ្ចុះថ្លៃអគ្គិសនីហើយ ចាប់ពីខែតុលា ដល់ធ្នូ ឆ្នាំ២០២៣ ខណៈដែលវិស័យទេសចរណ៍ រាជរដ្ឋាភិបាល ក៏នឹងត្រូវអនុវត្តការបញ្ចុះថ្លៃអគ្គិសនី ៣ខែដូចគ្នា គឺចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now