Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កម្ពុជាផ្តល់សញ្ជាតិខ្មែរ​ដល់​កីឡាករប្រដាល់ប្រស៊ីល និងភរិយា

Brasil Boxer THIAGO TEIXEIRA MACHADO and his wife.jpg

កីឡាករប្រដាល់ប្រេស៊ីលនិងភរិយា ដែលទទួលបានសញ្ជាតិខ្មែរ

ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ជូនដល់កីឡាករប្រដាល់ ប្រេស៊ីល លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) និងភរិយា។


Published

By Meng Phalla

Source: SBS



Share this with family and friends


ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ជូនដល់កីឡាករប្រដាល់ ប្រេស៊ីល លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) និងភរិយា។


ព្រះរាជក្រឹត្យ ដែលបានផ្សព្វផ្សាយ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បង្ហាញថា «ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ ដែលមានសមាជិក៖ ១-លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) ជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល កើតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៨៨ នៅរដ្ឋ Sao Pauko សាធារណរដ្ឋសហព័ន្ធប្រេស៊ីល (ជាប្តី)។ ២-លោកស្រី រ៉ូម៉ា ម៉ារៀ រ៉ហ្សានស្កា ស្តេហ្វហ្វែន (ROMA MARIA ROZANSKA-STEFFEN) ជនជាតិប៉ូឡូញ សញ្ជាតិអាមេរិក កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៣ នៅសាធារណរដ្ឋប៉ូឡូញ (ជាប្រពន្ធ)។

សូមរម្លឹកថា ការទទួលបានសញ្ជាតិខ្មែររបស់កីឡាករប្រដាល់ ប្រេស៊ីល ធីអាហ្គូ និងភរិយានេះ បានកើតឡើងតែ ២ថ្ងៃប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការផ្តល់សញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់ ប្រេស៊ីល រូបនេះ ក្រោយពីកីឡាកររូបនេះ បានផ្សព្វផ្សាយពីប្រដាល់គុនខ្មែរ ហើយត្រូវបានថៃ សម្រេចដកហូតខ្សែក្រវ៉ាត់ និងហាមមិនឱ្យឡើងវ៉ៃក្នុងប្រទេសថៃទៀតឡើយ។

លោក ហ៊ុន សែន ក៏បានផ្តល់លុយដល់កីឡាករប្រេស៊ីល ធីអាហ្គូ ២ម៉ឺនដុល្លារ ហើយក្រោយមក ក៏មានរដ្ឋមន្ត្រី និងឧកញ៉ាជាច្រើន បានផ្តល់លុយរាប់ពាន់ដុល្លារ ដល់កីឡាកររូបនេះផងដែរ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now