ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ថា ក្រសួងបានបញ្ជូនឯកសារល្ខោនខោលខ្មែរ និងគុនល្បុក្កតោ ជូនអង្គការយូណេស្កូ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
សំណុំឯកសារទាំងនោះ ត្រូវបានបញ្ជូនទៅដល់អង្គការយូណេស្កូ ហើយនឹងត្រូវប្រជុំពិនិត្យសម្រេចនៅចុងឆ្នាំ២០១៨។លោកម៉េង ផល្លារាយការណ៍បន្ថែម។
Share




