កម្ពុជាបញ្ជូនកងទ័ពទៅកាន់ព្រំដែនឡាវ ខណៈដែលលោក ហ៊ុន សែន ទៅជួបចរចាជាមួយភាគីឡាវ

Thousand of Khmer troops sent to Laos border

Thousand of Khmer troops sent to Laos border Source: Meng Phalla

កងទ័ពកម្ពុជារាប់ពាន់នាក់ ត្រូវបានបញ្ជូនចេញពីច្រើនបន្ទាយនៅព្រំដែនថៃ ក្នុងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ព្រមទាំងពីភ្នំពេញ និងពីបន្ទាយកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន នៅបន្ទាយទួលក្រសាំង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីធ្វើដំណើរជើងគោកទាំងយប់ កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្ពោះទៅកាន់ព្រំដែនឡាវ ក្នុងខេត្តស្ទឹងត្រែង។


តំបន់ព្រំដែន ចំណុចអូរអាឡៃ និងអូរ​តាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជាទឹកដីកម្ពុជា ត្រូវបាន​ទាហានឡាវ មកឈរជើង ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ ក្នុងហេតុផលថា ពួកគេមកហាមឃាត់​មិនឲ្យកម្ពុជា ធ្វើផ្លូវតាមព្រំដែន​នោះឡើយ។

កងទ័ពកម្ពុជា បាន​ធ្វើដំណើរទាំង​យប់​ទៅកាន់តំបន់ព្រំដែនឡាវ ក្នុងខេត្តស្ទឹងត្រែងនេះ តាមបទបញ្ជា​របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលបានប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី១១សីហា ដោយដាក់ឱសានវាទចុងក្រោយ ឲ្យកងទ័ពឡាវ ត្រូវដកចេញពីទឹកដីកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ត្រឹមថ្ងៃទី១៧សីហា​។

ក្រសួងការបរទេស​កម្ពុជា ក៏បាន​ប្រកាស​ឲ្យដឹង​កាលពីរសៀលថ្ងៃទី១១សីហា​នេះ​ផងដែរថា ​លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ទីក្រុងវៀងច័​ន្ទ ដើម្បី​ជួបចរចា​ក្នុងលក្ខណៈជាអ្នកជិតខាង ជាមួយលោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ អំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និងស្នើ​ឲ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់របស់ខ្លួន ចេញពីតំបន់ក្បែរ​អូរអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែន​នឹងខេត្តអាតាពើ ប្រទេសឡាវ៕

 

 


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service