Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ មាន​បេក្ខជនប្រឡង​ជាប់ជិត​ ៧៣ភាគរយ

BacII results.jpg

បេក្ខជនទៅមើលលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៣

លទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៣ នេះ នៅកម្ពុជា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាស នៅថ្ងៃទី២៣ ខែវិច្ឆិកា បង្ហាញថា ក្នុងចំណោមបេក្ខជនជាង ១៣ម៉ឺននាក់ មានបេក្ខជនប្រឡងជាប់ជាង ៩ម៉ឺន ៨ពាន់នាក់ ត្រូវជាជិត ៧៣ភាគរយ។ ក្នុងនោះ បេក្ខជនប្រឡងជាប់និទ្ទេស A មានជិត ១៧០០នាក់ ដែលច្រើនជាងឆ្នាំមុន។


Published

By Meng Phalla

Source: SBS



Share this with family and friends


លទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៣ នេះ នៅកម្ពុជា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាស នៅថ្ងៃទី២៣ ខែវិច្ឆិកា បង្ហាញថា ក្នុងចំណោមបេក្ខជនជាង ១៣ម៉ឺននាក់ មានបេក្ខជនប្រឡងជាប់ជាង ៩ម៉ឺន ៨ពាន់នាក់ ត្រូវជាជិត ៧៣ភាគរយ។ ក្នុងនោះ បេក្ខជនប្រឡងជាប់និទ្ទេស A មានជិត ១៧០០នាក់ ដែលច្រើនជាងឆ្នាំមុន។


សេចក្តីប្រកាសរបស់ក្រសួងអប់រំ បង្ហាញថា នៅឆ្នាំ២០២៣ នេះ មានបេក្ខជនប្រឡងជាប់សរុប ចំនួន ៩៨៤៦០នាក់ ត្រូវជា ៧២.៨៩ភាគរយនៃចំនួនបេក្ខជនមកប្រឡង។ ក្នុងនោះ បេក្ខជន ជាប់និទ្ទេស A ចំនួន ១៦៧៣នាក់។ និទ្ទេស B ចំនួន ៦៩៦៤នាក់។ និទ្ទេស C ចំនួន ១៨៣០៨នាក់។ និទ្ទេស D ចំនួន ៣៤២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧ ២៦៩នាក់។

( សំឡេង )

ភ្លាមៗ ក្រោយប្រកាសលទ្ធផលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើសារ ចូលរួមអបអរសាទរសិស្សប្រឡងជាប់បាក់ឌុប និងលើកទឹកចិត្ត ឲ្យខិតខំបន្តទៀត សម្រាប់សិស្សប្រឡងធ្លាក់ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។

សូមបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុប ដែលប្រកាស នៅរសៀលថ្ងៃទី២៣វិច្ឆិកា សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈខេត្តផ្សេងទៀត នឹងត្រូវប្រកាស នៅព្រឹកថ្ងៃទី២៤វិច្ឆិកា។

ការប្រឡងបាក់ឌុប ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់លោក ហង់ជួន ណារ៉ុន គឺបានកែទម្រង់ការប្រឡងបាក់ឌុប ដោយរឹតបន្តឹង មិនឱ្យមានការបើកចម្លងអ្វីទេ។ ពោលគឺ អ្នកចេះ ទើបប្រឡងជាប់ ហើយជាប់ដោយសមត្ថភាពពិតៗ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now